You can see a waterdrop that resembles the earth. You can see a waterdrop that resembles the earth.

ការអនុលោមតាមសាជីវកម្ម

​នៅក្នុងការប្រតិបត្តិតាមច្បាប់នៃអាជីវកម្មរបស់យើង ដូចជានៅក្នុងផ្នែកផ្សេងៗទៀតនៃជីវិតមានសុភាសិតមួយ ពោលថា ការពារប្រសើរជាងព្យាបាល។ គោលការណ៍ណែនាំនៃការអនុលោមតាមច្បាប់របស់យើងផ្តល់នូវ ក្របខ័ណ្ឌសម្រាប់ ការអនុវត្តត្រឹមត្រូវតាមច្បាប់នៅក្នុងការងារប្រចាំថ្ងៃរបស់យើង។​

keyboard_arrow_up

ការតម្រង់ទិសសម្រាប់និយោជិតរបស់យើង

​សកម្មភាពសហគ្រិននៃរ៉េននើស​ គ្រុប​ គឺផ្អែកទៅលើប្រព័ន្ធច្បាប់ចម្រុះគ្នានិងផ្សេងៗគ្នានៃប្រទេស និង តំបន់នានាដែល ក្រុមរបស់យើងមានដំណើរការជាមួយ។ និយោជិតគ្រប់រូបមានទំនួលខុសត្រូវក្នុងការធានាថា សកម្មភាពរបស់គាត់ អនុលោមតាមគោលការណ៍ទាំងនេះ។ នេះអនុវត្តចំពោះបុគ្គលិកនៅគ្រប់កម្រិតនិង គ្រប់ ផ្នែកទាំងអស់របស់ក្រុមហ៊ុន និងនៅគ្រប់ប្រទេសទាំងអស់។​

 

​គោលការណ៍ដែលយើងបានសង្ខេបនៅក្នុងសេចក្តីណែនាំស្តីពីការអនុលោមតាមសាជីវកម្ម បង្កើតជាមូលដ្ឋាន សម្រាប់ប្រតិបត្តិការតាមច្បាប់ និងអនុលោមភាព។ គោលការណ៍នេះមិនគ្របដណ្តប់លើស្ថានភាពដែលអាច យល់បានទាំងអស់នោះទេ ហើយក៏មិនពិពណ៌នាអំពីច្បាប់ដែលអាចអនុវត្តបានទាំងអស់ដែលត្រូវគោរពតាម ករណីនីមួយៗផងដែរ។​

គ្រឹះដ៏រឹងមាំ

​គោលការណ៍អនុលោមភាពនៃសាជីវកម្មទាំងនេះមានគោលបំណង ដើម្បីផ្តល់ជំនួយសម្រាប់ការងារប្រចាំថ្ងៃ ហើយ ជួយនិយោជិតឱ្យការពារខ្លួនពីការប្រព្រឹត្តខុស។ ទោះយ៉ាងណាក្តី ពួកគេអាចគូសបញ្ជាក់បានតែផ្នែកដែលមាន សារៈសំខាន់ជាពិសេសនៅក្នុងការអនុវត្តជាក់ស្តែង។ លើសពីនេះ និយោជិតទាំងអស់គួរតែយល់ដឹងអំពីច្បាប់ដែល អនុវត្តចំពោះពួកគេឱ្យបានច្បាស់លាស់ ហើយប្រសិនបើមានចម្ងល់ គួរស្វែងរកការណែនាំពីអ្នកគ្រប់គ្រង, នាយកដ្ឋាន ច្បាប់ ឬមន្រ្តីអនុលោមរបស់ Rhenus ។

 

You can see columns of a roman building.
[Translate to Khmer:]

ទាញយកគោលការណ៍អនុលោមភាព

​អ្នកគ្រប់គ្រង និងនិយោជិតគ្រប់រូបត្រូវបានតម្រូវឱ្យធានាតាមរយៈសុចរិតភាពផ្ទាល់ខ្លួនរបស់គាត់ ថាការ អនុលោមតាមក្រុមហ៊ុនត្រូវប្រកាន់ខ្ជាប់ជាផ្នែកសំខាន់មួយនៃវប្បធម៌សាជីវកម្មរបស់យើង។​

 

​សម្រាប់ព័ត៌មានបន្ថែម សូមអានគោលការណ៍អនុលោមភាពសាជីវកម្ម ដែលអ្នកអាចមានសិទ្ធិប្រើប្រាស់បាន នៅទីនេះ។​