ភាពមានសុជីរធម៍ និងសីលធម៍ - ការវាយតម្លៃសមត្ថភាព - ការលើកកម្ពស់ការអភិវឌ្ឍន៍
យើងមានភាពប្លែកខុសពីគេ ព្រោះយើងជាបេះដូងរបស់ក្រុមហ៊ុន។ យើងគ្រប់រូបមានចំណែកក្នុងភាព ជោគជ័យរបស់គ្នាទៅវិញទៅមក ដោយមានទាំងចំណេះដឹង, ការលើកទឹកចិត្ត និងការប្តេជ្ញាចិត្ត។ នេះហើយ ជាមូលហេតុដែលការគោរព និងការកោតសរសើរគ្នាទៅវិញទៅមក គឺជាអាទិភាពចម្បងសម្រាប់យើង។
សមត្ថភាពវិជ្ជាជីវៈ និងថាមពលសហគ្រិនភាពរបស់បុគ្គលម្នាក់ៗ គឺជាកត្តាដ៍សំខាន់ក្នុងការសម្រេចចិត្ត ដែលនាំ ទៅរកភាពជោគជ័យរបស់យើង ។ នេះហើយជាមូលហេតុដែលមនុស្សគ្រប់គ្នាដែលចង់មានរីកចម្រើន រមែង ស្វែងរកលក្ខខណ្ឌដ៏ល្អបំផុតនៅទីនេះ ជាមួយនឹងបរិយាកាសការងារដ៏គួរឱ្យទាក់ទាញ និងមានការអភិវឌ្ឍន៍ បុគ្គលិក ដែលត្រូវបានបង្កើតឡើងយ៉ាងរឹងមាំជាគោលដៅយុទ្ធសាស្ត្រ។
យើងជាក្រុមធំមួយ ហើយយើងម្នាក់ៗមានសមត្ថភាពផ្សេងៗគ្នា។ ក្នុងនាមជាអាជីវកម្មជាលក្ខណៈគ្រួសារ យើង មើលថែគ្នាទៅវិញទៅមក និងគោរពគ្នាដោយមានក្រមសីលធម៍។