You can see a corridor with big data storages. You can see a corridor with big data storages.

​ការប្តេជ្ញាចិត្តរបស់យើងចំពោះគុណភាព​

តាមពាក្យថា ‘គុណភាព’ យើងចង់មានន័យថា ការយល់ដឹងពីកង្វល់របស់អតិថិជនរបស់យើង និងឆ្លើយតបទៅ នឹង តម្រូវការ, ចម្ងល់ និង បញ្ហារបស់អតិថិជនតាមរបៀបដ៏ល្អប្រសើរ។ តម្រូវការ និងការរំពឹងទុករបស់អតិថិជន ត្រូវបានកំណត់ដោយជាក់លាក់ និងបញ្ជាក់ក្នុងទម្រង់នៃតម្រូវការ។

keyboard_arrow_up

ទំនួលខុសត្រូវនៃការគ្រប់គ្រង

​គោលការណ៍ណែនាំដែលត្រូវបានកំណត់ និងបោះពុម្ពដោយក្រុមប្រឹក្សាភិបាលបានផ្តល់នូវក្របខ័ណ្ឌសម្រាប់ ប្រព័ន្ធគ្រប់គ្រងរបស់យើង។ ប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នារបស់យើងមានស្តង់ដារខ្ពស់លើគុណភាពនៃសេវាកម្ម របស់យើង។ ក្រៅពីស្តង់ដារមូលដ្ឋាន  DIN EN ISO 9001 យើងក៍បានគោរពតាមស្តង់ដារឧស្សាហកម្ម អាជីវកម្ម ជាក់លាក់ជាច្រើន។​

 

​ដោយជាផ្នែកនៃទំនួលខុសត្រូវចំពោះក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានបង្កើតគោលនយោបាយសាជីវកម្ម និង កំណត់ផែនការយុទ្ធសាស្រ្ត ដែលមានគោលបំណងបំពេញតម្រូវការអតិថិជនរបស់យើង។ ដោយជាផ្នែកនៃ ទំនួលខុសត្រូវរបស់ពួកគេ អ្នកគ្រប់គ្រងប្រតិបត្តិ បានធានាថាមានធនធានសម្ភារៈ​ ​និងធនធានមនុស្សគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង

ប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នារបស់យើង

​ប្រព័ន្ធគ្រប់គ្រងការបង្រួបបង្រួម តម្រង់ទិស និងរួមបញ្ចូលគ្នារបស់យើងត្រូវបានគ្រប់គ្រងពី ទីស្នាក់ការ កណ្តាលរបស់យើងនៅ Holzwickede ប្រទេសអាល្លឺម៉ង់។ លើសពីនេះ យើងបានបង្កើតអង្គការ QM ដែល ធានា ការទំនាក់ទំនងរលូនរវាងការិយាល័យកណ្តាល និងការិយាល័យទីស្នាក់ការទាំងថ្នាក់លើ និងថ្នាក់ក្រោម។ ប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នារបស់យើងគឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ក្រុមប្រឹក្សាភិបាល និងបុគ្គលិកគ្រប់គ្រង គ្រប់កម្រិតទាំងអស់ ព្រោះវាជួយពួកយើងឱ្យសម្រេចបាននូវការកែលម្អសំខាន់ៗនៅក្នុងអង្គភាពរបស់យើង។​

You can see two peolpe in a control room.
[Translate to Khmer:]

​ស្តង់ដារ​

You can see a skyline of a big city.

​ស្តង់ដារ​

​ដំណើរការស្តង់ដាររបស់យើង អាចឱ្យយើងបង្កើតបាន​​តំបន់បណ្តាញថ្មី​​យ៉ាងឆាប់រហ័សទៅក្នុងប្រព័ន្ធគ្រប់គ្រង រួមបញ្ចូលគ្នា និង ផ្ទេរពីស្តង់ដារដែលមានក្នុងពេលបច្ចុប្បន៍ ទៅកាន់​​តំបន់បណ្តាញថ្មី​​ដែលមានក្នុងពេលបច្ចុប្បន៍​ ​ដោយមានប្រសិទ្ធភាព

You can see a laptop on a table.

​ការវាស់ស្ទង់គុណភាពរបស់យើង​

​ដំណើរការរបស់យើងត្រូវបានត្រួតពិនិត្យជាប្រចាំ ដោយមានជំនួយពីសូចនាករអនុវត្តសំខាន់ៗ។ នោះហើយជាវិធីដែល យើងអាចបន្តការកែលម្អ និងធានាគុណភាពនៃផលិតផលរបស់យើងសម្រាប់អតិថិជនរបស់យើង។​

You can see a server room.

​រង្វាល់នៃការដំណើរការ​

​​យើងកំណត់តួលេខសំខាន់ៗរបស់យើងដោយផ្អែកលើលក្ខណៈវិនិច្ឆ័យរបស់គុណភាព និងបរិមាណ។ យើងភ្ជាប់ ចំណុចទាំងនេះ​​ឱ្យ​​មានទំនាក់ទំនងនឹងគ្នា ដើម្បីវាស់វែង និងរក្សាគុណភាពនៃដំណើរការរបស់យើង។​ 

 

​​ក្រុមហ៊ុន​​បច្ចេកវិទ្យាព័ត៌មាន​​ - អនាគតឌីជីថលនៃការដឹកជញ្ជូន​

​​ប្រធានបទបច្ចុប្បន្ន ដូចជាការវិភាគទិន្នន័យ, AI (បញ្ញាសិប្បនិម្មិត), ការគ្រប់គ្រងអត្តសញ្ញាណទំនើប និងកន្លែង ធ្វើការបែបឌីជីថល គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រការពារអនាគតទាំងមូលរបស់យើង។ ក្នុងនាមជាអ្នក ផ្តល់សេវាកម្មផ្ទៃក្នុង ផ្នែកទាំងអស់របស់ Rhenus Group ត្រូវបានផ្តល់ជូនជាមួយនឹងធនធាន​​បច្ចេកវិទ្យា ព័ត៌មាន​​, សេវាកម្ម និង ដំណោះស្រាយផ្នែកកំព្យូទ័រ តាមតម្រូវការដោយក្រុមហ៊ុន​​បច្ចេកវិទ្យាព័ត៌មាន​​ ។ គោលដៅសំខាន់គឺផ្តោតទៅលើការបង្កើត ការតម្រង់ទិសសម្រាប់អ្នកប្រើប្រាស់ និងថ្ងៃធ្វើការដែលមានភាព រលូន។ អ្នកជំនាញផ្នែក​​បច្ចេកវិទ្យាព័ត៌មាន​​នៅ ក្នុងនាយកដ្ឋានចំនួនប្រាំបីផ្សេងៗគ្នាបានបំពេញតម្រូវការទីផ្សារ ជារៀងរាល់ថ្ងៃ។​ 

 

​​បេះដូងនៃក្រុមហ៊ុន​​បច្ចេកវិទ្យាព័ត៌មាន​​ មានទីតាំងស្ថិតនៅទីស្នាក់ការ Holzwickede ។ ទិន្នន័យ Rhenus ទាក់ទងនឹងអាជីវកម្មទាំងអស់ត្រូវបានរក្សាទុកនៅចង្កោមម៉ាស៊ីនមេនៃមជ្ឈមណ្ឌលទិន្នន័យ ដែលមាន ទំនាក់ទំនងនឺងគ្នា។ ដោយសារតែមានការផ្គត់ផ្គង់គ្រប់គ្រាន់ នោះហេដ្ឋារចនាសម្ព័ន្ធទាំងមូលបានធានានូវ លទ្ធភាពដែលទទួលបានលើសពី ៩៩.៩ ភាគរយក្នុងករណីមានការកើនឡើង។ នៅក្នុងលក្ខខណ្ឌនៃទំនុកចិត្ត  យើងបានបំពេញតាមតម្រូវការ និងគុណភាពដែលទាមទារដោយ "ស្តង់ដារកម្រិត ៣" ដែលទទួលស្គាល់ជា អន្តរជាតិ ។ សវនកម្មប្រចាំឆ្នាំ ក៏បានធានាផងដែរនូវការអនុលោមតាមស្តង់ដារសុវត្ថិភាពព័ត៌មានផ្លូវការដោយ សារតែវិញ្ញាបនប័ត្រ ISO ដែលទទួលបាន។​ 

You can see a server room
[Translate to Khmer:]

​វិញ្ញាបនប័ត្រ និងឯកសារបញ្ជាក់ពីប្រសិទ្ធភាពរបស់យើង​

​មូលដ្ឋានសម្រាប់ប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នារបស់យើងត្រូវបានផ្តល់ដោយ DIN EN ISO 9001។ ទីស្នាក់ការ កណ្តាលរបស់យើង និងទីស្នាក់ការទាំងអស់របស់យើងត្រូវបានបញ្ជាក់ស្របតាមស្តង់ដារនេះ។ លើសពីនេះ ទៀត ក៍មានស្តង់ដារផ្សេងទៀតដែលត្រូវបានអនុវត្តនៅទីស្នាក់ការកណ្តាលរបស់យើង និងនៅក្នុងទីស្នាក់ការ ផ្សេងៗទៀតរបស់យើងដោយផ្អែកលើតម្រូវការរបស់អតិថិជនរបស់យើង។​

​នៅក្នុងក្រុមរបស់យើង ទីតាំងជាច្រើនរបស់យើងដែលមានស្ថិតនៅខាងក្រៅប្រទេសអាល្លឺម៉ង់ក៍ត្រូវបាន ទទួលស្គាល់។ លើសពីនេះទៅទៀត ក៍មានទីតាំងដែលត្រូវបានបញ្ជាក់ដោយផ្ទាល់នៅក្នុងបរិវេណដោយដៃគូ វិញ្ញាបនប័ត្រ។​

 

​ISO 9001 ដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ រ៉េននើស​គ្រុប ពីព្រោះស្តង់ដារឧស្សាហកម្មទាំង អស់ត្រូវបានបង្កើតឡើងដោយផ្អែកលើតម្រូវការដែលវាបង្កើតឡើង។​

​សម្រាប់ រ៉េននើស គ្រុប គុណភាពគឺជាការយល់ដឹងអំពីកង្វល់របស់អតិថិជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ, សំណួរ និងបញ្ហារបស់ពួកគេ។ តម្រូវការ និងការរំពឹងទុករបស់អតិថិជនត្រូវបានកំណត់តួយ៉ាងនិងបញ្ជាក់យ៉ាង ជាក់លាក់​ក្នុងគោលបំណងដែលទទួលបានទំនុកចិត្តពីអតិថិជនចំពោះសេវាកម្មដែលបានផ្តល់។​

​ការបំពេញតាមតម្រូវការនៃស្តង់ដារនេះ បានជួយឱ្យទីស្នាក់ការ និងទីតាំងនានារបស់ Rhenus Group ផ្គត់ផ្គង់ សេវាកម្មដែលប្រកបដោយគុណភាពខ្ពស់ និងបំពេញនូវការរំពឹងទុករបស់អតិថិជនគោលដៅ ក៏ដូចជាការ អនុលោមតាមតម្រូវការផ្លូវការ និងផ្លូវច្បាប់។​

​នៅក្នុង រ៉េននើស គ្រុប, ISO 9001 គឺជាឧបករណ៍ដែលមិនអាចខ្វះបាន សម្រាប់បន្តអភិវឌ្ឈកម្រិតប្រាក់ ចំណេញ និងភាពជោគជ័យក្នុងទីផ្សារ។​

​ISO 9001 បង្កើតជាមូលដ្ឋានសម្រាប់វិញ្ញាបនប័ត្របន្ថែមលើឧស្សាហកម្មជាក់លាក់។​

​ISO 14001 ធ្វើឱ្យយើង​​អាចសម្រេចបាន​​ក្នុងការតាមដាន, វិភាគ និងកែលម្អស្ថានភាពបរិស្ថានរបស់យើង ជាបន្តបន្ទាប់។

​ដោយមានជំនួយពីប្រព័ន្ធគ្រប់គ្រងបរិស្ថានដែលអនុលោមតាម ISO 14001 យើងអាចធានាបាននូវផែនការបន្ត និងការអនុវត្តវិធានការការពារបរិស្ថាននៅកន្លែង និងទីស្នាក់ការដែលមានការបញ្ជាក់ហើយតាមវិធីនេះយើង អាចកាត់បន្ថយការផលប៉ះពាល់បរិស្ថានរបស់យើង។​

​ដូច្នេះ គោលបំណងសំខាន់របស់យើង គឺការលើកកម្ពស់ការការពារបរិស្ថាន និងទប់ស្កាត់ការបំផ្លាញបរិស្ថាន ស្របទៅតាមតម្រូវការសេដ្ឋកិច្ច សង្គម និងនយោបាយ។ ទន្ទឹមនឹងនេះ ISO 14001 បង្កើតបានជាមូលដ្ឋាន សម្រាប់វិញ្ញាបនប័ត្រនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់យើង។​

​គោលនយោបាយបរិស្ថាន​

​នៅក្នុងគ្រប់ផ្នែកអាជីវកម្មទាំងអស់របស់ រ៉េននើសគ្រុប ។ តាមរយៈ ការអភិវឌ្ឍគំនិត ភស្តុភារប្រកបដោយនិរន្តរភាព និងការកែលម្អដំណើរការពាក់ព័ន្ធបរិស្ថានឥតឈប់ឈរ យើងបានរួមចំណែក ក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន និងបង្កើនការអនុវត្តបរិស្ថាន និងប្រសិទ្ធភាពថាមពលរបស់យើង។ ទីតាំងទាំង អស់របស់យើងសុទ្ធតែមានការយល់ដឹងអំពីបរិស្ថាន ហើយ រ៉េននើស​ គ្រុប បានគោរពតាម បទប្បញ្ញត្តិ និង ស្តង់ដារក្នុងការការពារបរិស្ថាន។ យើងដោះស្រាយដោយមានការទទួលខុសត្រូវ និងអភិរក្ស ធនធានធម្មជាតិ និងថាមពល។ វដ្តពេញលេញនៃផលិតផល និងសេវាកម្ម ពីការប្រើប្រាស់រហូតដល់ការចោល និងការកែច្នៃ ឡើងវិញ គឺជាការផ្តោតលើជាពិសេសនៃ សកម្មភាពអាជីវកម្មនៅក្នុង រ៉េននើស គ្រុប។ ការ ត្រួតពិនិត្យត្រូវ បានអនុវត្តដោយសូចនាករយុទ្ធសាស្ត្រ និងប្រតិបត្តិការ ព្រមទាំងតួលេខសំខាន់ៗទាក់ទងនឹង ទីតាំងដែលត្រូវ បានវាយតម្លៃដោយក្រុមប្រឹក្សាភិបាល លើការត្រួតពិនិត្យការគ្រប់គ្រងប្រចាំឆ្នាំ។ ការការពារ បរិស្ថានគឺជា ការងារគ្រប់គ្រងដែលអ្នកគ្រប់គ្រងជាគំរូ។ ជាមួយនឹងគោលការណ៍នៃគោលនយោបាយបរិស្ថាន ទាំងនេះ សហការីត្រូវមានកាតព្វកិច្ចធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។​

  • ​ការអនុលោមតាមច្បាប់បរិស្ថាន
    យើងអនុវត្តតាមច្បាប់បរិស្ថានជាធរមានទាំងអស់ ដែលជាបទប្បញ្ញត្តិនៃប្រទេសដែលយើងធ្វើ ប្រតិបត្តិការជាមួយ។​
  • ​គោលដៅបរិស្ថាន​​      
    យើងកំណត់ និងតាមដានគោលដៅបរិស្ថាន និងថាមពលជាយុទ្ធសាស្ត្រ និងប្រតិបត្តិការ។​
  • ​ការកែលម្អជាបន្តបន្ទាប់នៃការការពារបរិស្ថាន​​      
    យើងរៀបចំផែនការ និងអនុវត្តកម្មវិធីបរិស្ថាន ហើយធ្វើសវនកម្មជាទៀងទាត់អំពីប្រព័ន្ធគ្រប់គ្រង បរិស្ថានរបស់យើង។​
  • ​ព័ត៌មានសាធារណៈ​​     
    តាមព័ត៌មានពិត យើងបង្កើតបានទំនុកចិត្តក្នុងចំណោមសាធារណជន និងក្នុងចំណោមអតិថិជន របស់យើង។​
  • ​ភាពល្អឥតខ្ចោះដែលអាចធ្វើបាន​ 
    យើងចង់ទប់ស្កាត់ការបំផ្លាញបរិស្ថាននៅក្នុងលក្ខខណ្ឌប្រតិបត្តិការទាំងអស់។ តាមលទ្ធភាពសេដ្ឋកិច្ច របស់យើង យើងអាចប្រើប្រាស់បច្ចេកវិទ្យាដែលល្អបំផុត។​
  • ​ការបណ្តុះបណ្តាលបុគ្គលិក​
    យើងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានរបស់បុគ្គលិកគ្រប់កម្រិតតាមរយៈការបណ្តុះបណ្តាល។​
  • ​ការចៀសវាងពីគ្រោះថ្នាក់​
    ​យើងទំនាក់ទំនងអំពី បញ្ហាបរិស្ថាន, ហានិភ័យដែលអាចកើតមាន និងផែនការបន្ទាន់ដល់បុគ្គលិក និង ក្រុមផលប្រយោជន៍សាធារណៈ។​
  • ​ដៃគូកិច្ចសន្យា​
    ​ក្រុមហ៊ុនខាងក្រៅដែលធ្វើប្រតិបត្តិការនៅទីតាំងរបស់យើងត្រូវបានជូនដំណឹងអំពីគោលនយោបាយ បរិស្ថានរបស់យើង ហើយបានបញ្ចូលទៅក្នុងសកម្មភាពរបស់យើង។​
  • ​ការប្រើប្រាស់ធនធានដោយមានភាពប្រុងប្រយ័ត្ន​
    ​យើងប្រើប្រាស់ថាមពលប្រកបដោយមានប្រសិទ្ធភាព និងសន្សំសំចៃ។ តាម​រយៈ​វិធានការ​បច្ចេកទេស និង​ការ​រៀបចំ យើង​កាត់​បន្ថយ​ការបង្កើត​សំណល់, ការ​បំពុល, ការ​បំភាយ​ឧស្ម័នពុល និង​ទឹក​កង្វក់។​ 

​សម្រាប់  រ៉េននើស គ្រុប សុវត្ថិភាពព័ត៌មាន មានន័យថាការសម្ងាត់, ភាពស្មោះត្រង់ និងលទ្ធភាពដែលទទួល ព័ត៌មានបាន ជាកត្តាយុទ្ធសាស្ត្រដែលជោគជ័យ ដើម្បីបង្ហាញពីការជឿទុកចិត្តដែលអតិថិជន, ដៃគូអាជីវកម្ម របស់យើង និងកន្លែងសាធារណៈ សម្រាប់អ្នកទាំងអស់គ្នាបានឃើញ។​

​ដោយអនុលោមតាមស្តង់ដារ ISO/IEC 27001 ដែលបានទទួលស្គាល់ជាអន្តរជាតិ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ព័ត៌មានរបស់យើង (ISMS) បានធានាថាហានិភ័យត្រូវបានកំណត់ និងវាយតម្លៃ ហើយវិធានការធានា សុវត្ថិភាពព័ត៌មានត្រូវបានគ្រោងទុក អនុវត្ត និងត្រួតពិនិត្យ។​

​ទីស្នាក់ការរបស់យើងដែលផ្តល់សេវាកម្មដល់អតិថិជនពីឧស្សាហកម្មរថយន្តត្រូវបានបញ្ជាក់ដោយយោងទៅ តាម VDA 6.2 ។​

​VDA 6.2 គឺសំដៅលើអ្នកផ្តល់សេវានៅក្នុងឧស្សាហកម្មរថយន្ត ទាំងខាងក្នុង (ការអភិវឌ្ឍន៍, ការដឹកជញ្ជូន, ការទិញ…) និងខាងក្រៅ (អ្នកអភិវឌ្ឍន៍, ក្រុមហ៊ុនផលិតគំរូ, ក្រុមហ៊ុនដឹកជញ្ជូន…)។​

​ដំណើរការសេវាកម្ម ជាទូទៅស្ថិតនៅក្រោមលក្ខណៈវិនិច្ឆ័យខុសៗគ្នា ជាងតម្រូវការសម្រាប់ដំណើរការ          ផលិតកម្ម។ ក្នុងករណីនៃដំណើរការសេវាកម្ម ការផ្តោតសំខាន់គឺទៅលើសេវាកម្មអរូបី។ ការផ្តល់ និងទទួល សេវាកម្ម គឺជាផ្នែកពីរនៃផ្នែកទាំងមូល។​

​តាមរយៈការអនុវត្តតម្រូវការរបស់ VDA 6.2 យើងអាចបំពេញតម្រូវការសំខាន់ៗរបស់អតិថិជនរបស់យើងនៅ ក្នុងឧស្សាហកម្មរថយន្ត។​

​យោងតាមនិយមន័យនៅក្នុង "គោលការណ៍នៃ GLP" ដែលកំណត់ដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD), ការអនុវត្តមន្ទីរពិសោធន៍ល្អ (GLP) គឺជា “ប្រព័ន្ធគុណភាពដែលទាក់ទងនឹង ដំណើរការរៀបចំ និងលក្ខខណ្ឌដែលសុខភាពមិនមែនគ្លីនិក និងការសិក្សាសុវត្ថិភាពបរិស្ថានត្រូវបានគ្រោងទុក អនុវត្ត, ត្រួតពិនិត្យ, កត់ត្រាទុកក្នុងប័ណ្ណសារ និងរាយការណ៍” ។​

​ទីស្នាក់ការរបស់យើងត្រូវបានបញ្ជាក់ ដោយយោងតាមស្តង់ដារនេះ នេះធានាបានថាទិន្នន័យ សវនកម្មទាំង អស់ត្រូវបានបញ្ចូលយ៉ាងត្រឹមត្រូវ និងពេញលេញនៅក្នុងរបាយការណ៍សវនកម្មដែលបានបង្ហាញដល់អាជ្ញាធរ។ ដូច្នេះហើយទើបអាចផ្តល់ឱ្យអតិថិជនពីឧស្សាហកម្មឱសថជាមួយនឹងភស្តុតាង នៃប្រព័ន្ធធានាគុណភាពសម្រាប់ សុខភាព និងសុវត្ថិភាពបរិស្ថាន និង ការសិក្សា។​

​ការអនុវត្តផលិតកម្មល្អ (GMP) មានន័យថា ការធានាគុណភាពនៃនីតិវិធីផលិតកម្ម និងបរិយាកាសផលិតកម្ម ក្នុង អំឡុងពេលដែលផលិតផលិតផលវេជ្ជសាស្រ្ត, គ្រឿងផ្សំ, គ្រឿងឧបភោគបរិភោគ និងចំណីសត្វ។​

​ជាពិសេសសម្រាប់អតិថិជនរបស់ឧស្សាហកម្មឱសថ ការធានាគុណភាព ដើរតួនាទីយ៉ាងសំខាន់ពីព្រោះការ ប្រែប្រួលគុណភាពណាមួយអាចជះឥទ្ធិពលផ្ទាល់ ដល់សុខភាពអ្នកប្រើប្រាស់។​

​ទីស្នាក់ការពាក់ព័ន្ធរបស់ក្រុមហ៊ុនរបស់យើងត្រូវបានបញ្ជាក់ដោយយោងទៅតាម GMP និងបានបង្កើតប្រព័ន្ធ គ្រប់គ្រងគុណភាពដែលអនុលោមតាម GMP ដើម្បីធានានូវគុណភាពល្អបំផុត និងបំពេញតាមតម្រូវការរបស់ អាជ្ញាធរសុខភាពសាធារណៈ។​

​HACCP តំណាងឱ្យការវិភាគគ្រោះថ្នាក់ និងចំណុចត្រួតពិនិត្យសំខាន់ៗ។​

​គោល​បំណង​នៃ​គោល​គំនិត​នេះ​គឺ​ដើម្បី​កំណត់, វាយ​តម្លៃ និង​គ្រប់​គ្រង​គ្រោះ​ថ្នាក់​សំខាន់ៗ ​ដែល​បង្ក​ឡើង​ ដោយ​គ្រឿង​ឧបភោគ​បរិភោគ។​

​អរគុណដល់វិញ្ញាបនប័ត្រដោយអនុលោមតាម HACCP របស់ពួកគេ ទីតាំងរបស់យើងដែលអតិថិជនមកពី ឧស្សាហកម្មម្ហូបអាហារបានកត់ត្រារាល់ការវិភាគ HACCP ដែលត្រូវបានអនុវត្តពេញលេញ។​

​IFS ដែលតំណាងឱ្យស្តង់ដារអាហារអន្តរជាតិ គឺជាគំនិតមួយដែលរួមបញ្ចូលគ្នានូវតម្រូវការនៃ ISO 9001 ជា មួយនឹងការវិភាគ HACCP ដើម្បីបង្កើតប្រព័ន្ធរួមបញ្ចូលគ្នា។ នេះមានន័យថាស្តង់ដារ IFS Logistics ត្រូវបាន សម្រួលជាពិសេសសម្រាប់សេវាកម្មនៃឧស្សាហកម្មភស្តុភារ ហើយផ្តោតលើសុវត្ថិភាពម្ហូបអាហារជាចម្បង។​

​ស្តង់ដារ IFS Logistics ក៏ជួយលើកកម្ពស់តម្លាភាព ទូទាំងចង្វាក់ផ្គត់ផ្គង់ទាំងមូលពីឧស្សាហកម្មទៅអ្នកលក់រាយ និង ទទួលយកវិធីសាស្រ្តតម្រង់ទិសហានិភ័យ។​

​ប្រព័ន្ធវាយតម្លៃគុណភាព និងសុវត្ថិភាព (SQAS) ផ្តល់នូវឧបករណ៍សម្រាប់ការវាយតម្លៃឯកសណ្ឋានភាពនៃ ប្រព័ន្ធគ្រប់គ្រងគុណភាព សុវត្ថិភាព និងបរិស្ថានរបស់អ្នកផ្តល់សេវាភស្តុភារ។ ចំពោះគោលបំណងនេះ អ្នក វាយតម្លៃឯករាជ្យត្រូវបានជួលមកធ្វើការ ហើយកម្រងសំណួរស្តង់ដារត្រូវបានប្រើប្រាស់។​

​ការឆ្លងកាត់ការធ្វើសវនកម្ម SQAS ដោយជោគជ័យ គឺជាសូចនាករនៃការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ យើង ដើម្បីបង្កើតដំណោះស្រាយបញ្ហាដឹកជញ្ជូនរបស់ក្រុមហ៊ុនយើង​

​ប្រព័ន្ធនេះបានផ្តល់ឱ្យយើងនូវមតិកែលម្អដោយផ្ទាល់ និងមានប្រយោជន៍ ទាក់ទងនឹងចំណុចខ្លាំង និងចំណុច ខ្សោយដែលបានកំណត់ក្នុងអំឡុងពេលវាយតម្លៃ។ ជាងនេះទៅទៀត យើងអាចផ្តល់មតិកែលម្អជាក់លាក់ដល់ អតិថិជននៅពេលវាយតម្លៃលទ្ធផលវាយតម្លៃ។ តាមរបៀបនេះ មូលដ្ឋានសម្រាប់ភាពជាដៃគូពិតប្រាកដត្រូវបាន ដាក់ចុះ ឬពង្រឹង ដើម្បីផលប្រយោជន៍រួមរបស់ភាគីទាំងសងខាង។​

​ទីស្នាក់ការដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់ទាំងអស់នៃ រ៉េននើស​គ្រុប អនុលោមតាមតម្រូវការរបស់ ច្បាប់សេវាកម្មថាមពល (EDLG) និងមានវិញ្ញាបនប័ត្រដែលបានអនុលោមតាម DIN EN ISO 50001 ឬមាន សវនកម្មថាមពលដែលធ្វើឡើងដោយអនុលោមតាម DIN EN 16247។​

​លើសពីនេះទៀត ទីស្នាក់ការបរទេសមួយចំនួនដែលជាកម្មសិទ្ធិរបស់វិញ្ញាបនប័ត្រម៉ាទ្រីសពីមុនសម្រាប់ ស្តង់ដារផ្សេងទៀត ក៏នឹងត្រូវបានរួមបញ្ចូលផងដែរ។​

​ប្រព័ន្ធគ្រប់គ្រងថាមពល លើកកម្ពស់ការការពារបរិស្ថានប្រកបដោយនិរន្តរភាព និងការអភិរក្សធនធានរបស់ យើង។ វាមានសារៈសំខាន់ណាស់ក្នុងការធានាថាយើងអាចបន្តការបង្កើនប្រសិទ្ធភាពថាមពលនៃប្រតិបត្តិការ របស់យើងនៅគ្រប់សាខាទាំងអស់ និងធ្វើឱ្យពួកគេកាន់តែមាននិរន្តរភាពដើម្បីបំពេញកាតព្វកិច្ចរបស់យើង ចំពោះមនុស្សជំនាន់ក្រោយ។​

​Rhenus Group អនុវត្តដើម្បីកែលម្អសេវាកម្មដែលទាក់ទងនឹងថាមពលនៅលើមូលដ្ឋានដែលកំពុងបន្ត។​

​ធម្មជាតិ និងវិសាលភាពនៃថាមពលដែលបានប្រើ និងប្រើប្រាស់នៅកន្លែងនានាគួរតែសមស្រប។​

​ព័ត៌មាន និងធនធានទាំងអស់ដែលត្រូវការដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ និងប្រតិបត្តិការគួរតែ មាន។​

​ដើម្បីអនុវត្តតាមបទប្បញ្ញត្តិច្បាប់ជាធរមានទាំងអស់ និង តម្រូវការផ្សេងទៀតដែលបានព្រមព្រៀងដោយអង្គការ ទាក់ទងនឹងរបៀបប្រើប្រាស់ថាមពល, ការប្រើប្រាស់ ថាមពល និង ប្រសិទ្ធភាពនៃថាមពល។​

​គោលដៅយុទ្ធសាស្ត្រថាមពល និងប្រតិបត្តិការត្រូវបានកំណត់ និងពិនិត្យនៅក្នុងប្រព័ន្ធគ្រប់គ្រងថាមពល។ ទាំងនេះគឺផ្អែកលើគោលដៅដូចខាងក្រោមៈ​

  • ​បង្កើនប្រសិទ្ធភាពថាមពល​
  • ​កាត់បន្ថយបន្ទុក CO2​
  • ​បង្កើនការប្រកួតប្រជែងតាមរយៈការសន្សំការចំណាយ​

​យើងគាំទ្រការទិញផលិតផល និងសេវាកម្មដែលមានប្រសិទ្ធភាពថាមពល ហើយត្រូវបានរចនាឡើងដើម្បីកែ លម្អដំណើរការអនុវត្តថាមពល។​

​"ច្បាប់ស្តីពីបរិក្ខារអគ្គិសនី និងអេឡិចត្រូនិច" (ដែលទាក់ទងនឹងការដាក់ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិចនៅ លើទីផ្សារក៏ដូចជាការប្រមូល និងការចោលឧបករណ៍នេះគិតត្រឹមថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៥) មាន គោលបំណងអនុវត្ត ទំនួលខុសត្រូវលើផលិតផលរបស់ឧស្សាហករ សម្រាប់ឧបករណ៍អគ្គិសនី និង អេឡិចត្រូនិចក្រោមច្បាប់សំណល់។​

​នេះអនុវត្តតាមគោលបំណងដូចខាងក្រោមៈ​

  • ​ការការពារសុខភាព និងបរិស្ថានប្រឆាំងនឹងសារធាតុគ្រោះថ្នាក់ពីឧបករណ៍អគ្គិសនី និង អេឡិចត្រូនិច​
  • ​ការកាត់បន្ថយបរិមាណសំណល់តាមរយៈការប្រើប្រាស់ឡើងវិញ ឬកែច្នៃឡើងវិញ​

​នៅទីនេះផងដែរ រ៉េននើស គ្រុប ដឹងពីទំនួលខុសត្រូវរបស់ខ្លួន។ វិញ្ញាបនប័ត្រយោងទៅតាមច្បាប់ឧបករណ៍ អេឡិចត្រូនិក និងអគ្គិសនីកំពុងត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់ជាបន្ត។​