You can see a road in a rural setting. You can see a road in a rural setting.

​​គោលការណ៍សាជីវកម្ម​

​បន្ថែមពីលើគុណតម្លៃរបស់យើង គោលការណ៍សាជីវកម្មគឺជាគោលការណ៍ណែនាំដែលបានកំណត់ដោយ ក្រុមហ៊ុនដែលគ្រប់គ្រងសកម្មភាពរបស់បុគ្គលិករបស់យើង និងរៀបចំវប្បធម៌សម្រាប់សាជីវកម្មរបស់យើង។ វាពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ពួកយើងក្នុងការអនុលោមតាមគោលការណ៍សាជីវកម្មទាំងនេះ ដែលមានលក្ខណៈជាសកល។​

keyboard_arrow_up

​គោលការណ៍សាជីវកម្ម​

​ដើម្បីសម្រេចបានគោលដៅនេះ អង្គភាពអាជីវកម្មវិមជ្ឈការរបស់យើងផ្តោតលើសេវាកម្មជាក់លាក់ និងក្រុម គោលដៅ។ នេះអនុញ្ញាតឱ្យយើងឆ្លើយតបដោយភាពជោគជ័យ ទៅនឹងតម្រូវការរបស់ដៃគូអាជីវកម្មរបស់ យើង។

​​និយោជិករបស់យើង គឺជាទ្រព្យសម្បត្តិដ៍មានតម្លៃ ក្នុងការជំរុញការរីកចម្រើនរបស់យើង - នេះជាមូលហេតុ ដែល រ៉េននើស ផ្តល់ឱ្យពួកគេនូវឱកាសអភិវឌ្ឍន៍ជាច្រើន។ នេះគឺជាវិធីតែមួយគត់ដែលអាច​​ឲ្យយើង​​ធានាបាន នូវការពេញចិត្តពីអតិថិជនរបស់យើង។​

 

You can see two men working at a port.

អតិថិជនរបស់យើង

​នេះជាមូលហេតុដែលយើងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើទៅបានដើម្បីធ្វើឱ្យអាជីវកម្មរបស់អតិថិជនរបស់យើង កាន់តែមានភាពងាយស្រួល ទាក់ទងនឹងការដឹកជញ្ជូន, ការបង្កើនផលិតភាពរបស់ពួកគេ និងធ្វើឱ្យពួកគេកាន់តែមាន ភាពទាក់ទាញនៅក្នុងទីផ្សារ។ អតិថិជនដែលពេញចិត្តនឹងសេវាកម្មរបស់យើង គឺជាបេះដូងនៃភាពជោគជ័យនៃការងារ ប្រចាំថ្ងៃរបស់យើង

​យើងត្រូវការបុគ្គលិកដែលមានទឹកចិត្តដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្ម និងផលិតផលល្អបំផុត។ គោលដៅដំបូង និងការបណ្តុះបណ្តាលបន្ថែមសម្រាប់បុគ្គលិករបស់យើងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ។​

​គុណភាពនៃសេវាកម្ម និងផលិតផលរបស់យើងកំណត់ការពេញចិត្តរបស់អតិថិជន។ ប្រព័ន្ធធានាគុណភាពដ៏ ទូលំទូលាយបានកត់ត្រាការប្តេជ្ញាចិត្តរបស់យើងចំពោះសេវាកម្ម និងផលិតផលល្អឥតខ្ចោះ។ យើង​អាច​សម្រេច​ បាន​នូវគោលបំណង​នេះ​បាន​លុះត្រា​តែ​បុគ្គលិក​របស់​យើង​កំណត់​នូវអត្តសញ្ញាណ​មួយគឺ "អតិបរមា ​គុណភាព​ អតិបរមា" ។​  

​យើងតែងតែកំណត់នូវស្ដង់ដារដែលខ្ពស់ទាក់ទងនឹងការទទួលប្រាក់ដើមទុនដែលបានប្រើប្រាស់មកវិញ ដើម្បី ឱ្យការវិនិយោគ និងការច្នៃប្រឌិតត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ នេះជារបៀបដែលយើងអាច ផ្តល់ ជូនអតិថិជនរបស់យើងនូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ក្នុងតម្លៃដ៏គួរឱ្យទាក់ទាញ។ ការ វិនិយោគលើការស្រាវជ្រាវ, ការអភិវឌ្ឍន៍, បច្ចេកវិទ្យា និងការបណ្តុះបណ្តាលជួយយើងឱ្យទទួលបានភាព ជោគជ័យរយៈពេលវែង។​

​ក្នុងនាមជាផ្នែកមួយនៃសង្គម យើងត្រូវតែទទួលយកទំនួលខុសត្រូវរបស់យើងចំពោះសង្គម ហើយប្តេជ្ញាចិត្តថា នឹងធ្វើឱ្យមានការរីកចម្រើននូវផ្នែកសុខុមាលភាពសាធារណៈ និង ការថែរក្សាបរិស្ថាននិងធនធានធម្មជាតិ។ សម្រាប់យើង សេដ្ឋកិច្ច និងបរិស្ថានវិទ្យាមិនមានអ្វីខុសពីនេះទេ។ ដូច្នេះហើយការដឹកនាំវិស័យទាំងអស់នេះ រួមគ្នាឱ្យបានច្រើនតាមតែអាចធ្វើទៅបាន គឺជាគោលការណ៍ស្នូលនៃទស្សនវិជ្ជាសាជីវកម្មរបស់យើង។​

​យើងត្រូវមានសេចក្តីសុចរិត ដើម្បីធ្វើសកម្មភាពស្របតាមផ្លូវច្បាប់ និងសមស្របតាមក្រមសីលធម៌។ យើងរំពឹង ថា បុគ្គលិករបស់យើងទាំងអស់នឹងមានអាកប្បកិរិយាត្រឹមត្រូវ។ ព័ត៌មានលម្អិតទាក់ទងនឹងក្រមសីលធម៌របស់ យើងត្រូវបានកំណត់នៅក្នុងខិត្តប័ណ្ណនៃការអនុលោមតាមច្បាប់សាជីវកម្ម។​

You can see two people with working clothes
You can see two people with working clothes

លក្ខខណ្ឌការងារ និងសិទ្ធិមនុស្ស

រ៉េននើស គ្រុប គាំទ្រការអនុវត្តសិទ្ធិមនុស្សស្របតាមអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស (ECHR)។

គ្មានពលកម្មកុមារ

​ពលកម្មកុមារគ្រប់រូបភាពត្រូវបានហាមឃាត់នៅក្នុង រ៉េននើស គ្រុប។ អាយុអប្បបរមារបស់បុគ្គលិកត្រូវបាន គ្រប់គ្រងដោយច្បាប់រដ្ឋ ឬកិច្ចព្រមព្រៀងចរចាជាសមូហភាព បានផ្តល់ថាទាំងនេះមិនអាចមានតិចជាង អាយុ ការងារអប្បបរមាដែលមានចែងក្នុងអនុសញ្ញាអង្គការពលកម្មអន្តរជាតិ (ILO)។​

 

គ្មានការរើសអើង

​​Rhenus លើកកម្ពស់ ផ្តល់ឱកាស និង​ ​បដិសណ្ឋារកិច្ច​​ស្មើៗគ្នាសម្រាប់កម្មករ និងមិនរើសអើងលើពូជសាសន៍ ឬជាតិសាសន៍ ភេទ សាសនា ជំនឿ ពិការភាព អាយុ ឬនិន្នាការផ្លូវភេទនោះទេ។​ 

 

ប្រាក់ឈ្នួល និងម៉ោងធ្វើការ

​រ៉េននើស គ្រុប អនុលោមតាមបទប្បញ្ញត្តិជាតិដែលពាក់ព័ន្ធអំពីម៉ោងធ្វើការ ប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ។​

 

គ្មានការងារដែលធ្វើដោយបង្ខំ

​ក្រុម រ៉េននើស គ្រុប បដិសេធរាល់ទម្រង់នៃពលកម្មដោយបង្ខំ។​

 

សុខភាព​និង​សុវត្ថិភាព​ការងារ

​ដោយមានភាពខុសប្លែកគ្នានិងច្រើន ក្នុងតំបន់អាជីវកម្ម និងសកម្មភាពនៅក្នុងក្រុម  រ៉េននើស គ្រុប តម្រូវការសម្រាប់ សុខភាព និងសុវត្ថិភាពការងារក៍មានច្រើនដែរ។ រចនាសម្ព័ន្ធអង្គការនៃសុខភាព និងសុវត្ថិភាពការងារនៅក្នុង រ៉េននើស គ្រុប នេះធានាថា តម្រូវការជាក់លាក់របស់ប្រទេស និងអាជីវកម្មត្រូវបានយកមកពិចារណា និង អនុវត្ត។ ការចាត់តាំងយ៉ាងច្បាស់លាស់នៃទំនួលខុសត្រូវក្នុងអង្គភាពបង្កើតបានជាប្រធានបទនៃសុខភាព និង សុវត្ថិភាពការងារនៅកម្រិតដែលអាចគ្រប់គ្រង។​

 

You can see a person working on a crane at a port.

​​ក្នុងនាមជាអ្នកផ្តល់សេវាកម្មភស្តុភារ កម្លាំងពលកម្មរបស់យើង និងសុខភាព សុវត្ថិភាពរបស់និយោជិករបស់ យើង គឺពិតជាមានតម្លៃសម្រាប់យើងណាស់។ ដូច្នេះវិធីសាស្រ្តរួមរបស់យើងគឺផ្អែកលើលទ្ធភាព បច្ចេកទេស និងការរៀបចំនៅក្នុងវដ្តនៃដំណើរការ បន្ទាប់មកដោយអាកប្បកិរិយានៃសុវត្ថិភាពបុគ្គល និង វប្បធម៌នៃ សុវត្ថិភាពការងារ។ ការផ្តោតសំខាន់គឺទៅលើការផ្តល់លក្ខខណ្ឌការងារដែលមានសុខភាពល្អ និង មានកន្លែង ធ្វើការប្រកបដោយសុវត្ថិភាព និង​​ការងារវិទ្យា​​ក៏ដូចជាការជម្រុញលើអាកប្បកិរិយាអន្តរបុគ្គល និងអាកប្បកិរិយា បុគ្គលនៅក្នុងដំណើរការការងារ។ ដើម្បីផលប្រយោជន៍នៃវប្បធម៌ដែលគ្មានគ្រោះថ្នាក់ យើងវិភាគទៅលើ បរិយាកាសការងារ និងដំណើរការក្នុងការតម្រង់ទិសសុវត្ថិភាព ដើម្បីបង្កើតនូវដំណោះស្រាយ និងលក្ខខណ្ឌ ដែលអនុលោមតាមប្រតិបត្តិការ ព្រមទាំងបទប្បញ្ញត្តិសម្រាប់សុខភាព និង សុវត្ថិភាពការងារ។​ 

​​រចនាសម្ព័ន្ធ និងដំណើរការនៃការគ្រប់គ្រងកណ្តាលត្រូវបានបំពេញបន្ថែមដោយការគ្រប់គ្រងផ្អែកលើប្រព័ន្ធ system ដើម្បីធានាបាននូវការអនុលោមតាមច្បាប់ និយ័តកម្ម និងតម្រូវការផ្សេងទៀតដែលជាបញ្ហាជាក់ស្តែង ក៍ដូចជាផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនៃសាជីវកម្មប្រកបដោយនិរន្តរភាព។ តម្រូវការ និងឯកសារ ដែលបានកំណត់ត្រូវបានអនុវត្តជាមួយប្រព័ន្ធ​​បច្ចេកវិទ្យាព័ត៌មាន​​ផ្ទាល់ខ្លួន។ ប្រព័ន្ធសម្រាប់ការសិក្សា និងការ ដោះដូររួមគ្នាក្នុងក្រុម, ផ្នែក និងក្រុមសាជីវកម្មតែងតែពង្រឹងការការពារគ្រោះថ្នាក់ និងជំងឺទាក់ទងនឹងការងារក៏ ដូចជា ការធ្វើឱ្យមានភាពរីកចម្រើននៃអង្គការសុវត្ថិភាពការងារ។​ 

​មជ្ឈមណ្ឌលផ្តល់សេវាកម្មសុខភាព និងសុវត្ថិភាព និងសាខាមួយចំនួនធំត្រូវបានទទួលវិញ្ញាប័នបត្រស្របទៅ តាម ISO 45001។ ដោយបន្តការអភិវឌ្ឍន៍ស្តង់ដារ និងវិធីសាស្រ្តរបស់យើង យើងបានពង្រឹងប្រព័ន្ធគ្រប់គ្រង របស់យើង ដោយភាពឯករាជ្យពីការបញ្ជាក់តាមរយៈការសន្ទនាជាមួយបុគ្គលិករបស់យើងដោយផ្អែកលើភាព ជាដៃគូ។ នេះរួមបញ្ចូលទាំងជម្រើសនៃការរាយការណ៍ដែលមានឧបសគ្គទាប សម្រាប់ព័ត៌មានសុខភាព និង សុវត្ថិភាពការងារ តាមរយៈឧបករណ៍ចល័ត ក៏ដូចជាការចូលរួមយ៉ាងសកម្ម និងផ្ទាល់ខ្លួនរបស់កម្លាំងការងារក្នុង ការរចនា និងការអភិវឌ្ឍផ្នែកសុខភាព និងសុវត្ថិភាពការងារ។ តាមរបៀបនេះ យើងអាចរក្សានូវវប្បធម៌គ្មាន គ្រោះថ្នាក់ ដែលយើងផ្តល់តម្លៃឱ្យបុគ្គលិកគ្រប់រូបជាអ្នកជំនាញនៅកន្លែងធ្វើការរបស់គាត់ និងជាផ្នែកមួយនៃ វប្បធម៌ សុខសុវត្ថិភាពការងាររបស់យើង។​