You can see a lot of stacked containers at a port from above You can see a lot of stacked containers at a port from above

ការដឹកជញ្ជូន LCL: ឡូជីស្ទិកតិចជាងកុងតឺន័រ

ការផ្ទុកតិចជាងកុងតឺន័រ (LCL) ពណ៌នាអំពីការដឹកទំនិញតាមសមុទ្រជាមួយនឹងបរិមាណតិចដែលមិនបំពេញសមត្ថភាពទាំងស្រុងរបស់កុងតឺន័រ។ ការដឹកជញ្ជូនជាច្រើនមកពីអតិថិជនរៀងៗខ្លួនត្រូវបានច្របាច់បញ្ចូលគ្នាដើម្បីបង្កើតការរួមគ្នាមួយ ក្នុងការសម្រេចឲ្យបាននូវអត្ថប្រយោជន៍នៃការចំណាយ។

keyboard_arrow_up
សេវាកម្ម LCL របស់យើង – អត្ថប្រយោជន៍របស់អ្

សេវាកម្ម LCL របស់យើង – អត្ថប្រយោជន៍របស់អ្

ការរួមគ្នាចំពោះការដឹកជញ្ជូនជាច្រើនមកពីអតិថិជនផ្សេងៗគ្នាអនុញ្ញាតិឲ្យអ្នកបំបែកចំណាយសម្រាប់ការដឹកជញ្ជូន ខុសគ្នាពីការផ្ទុកពេញកុងតឺន័រ (FCL)។ ក្រៅពីនោះ ការដឹកទំនិញ LCL តាមសមុទ្រគឺជាជម្រើសសន្សំសម្ចៃបំផុតសម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជាមួយពេលវេលាដែលរសើបខណៈពេលវាក៏ធ្វើឲ្យដាននៃបរិស្ថានរបស់អ្នកក៏ប្រសើរឡើងផងដែរក្រៅពីការសន្សំសម្ចៃចំណាយ។

ជម្រើសដឹកទំនិញសម្រាប់ការដឹកជញ្ជូនរបស់អ្នក

អ្នកអាចជ្រើសរើសរវាងជម្រើសដឹកទំនិញទាំងនេះ: ពីកំពង់ផែសមុទ្រទៅកំពង់ផែសមុទ្រ, ពីផ្ទះទៅផ្ទះ, ពីកំពង់ផែសមុទ្រទៅផ្ទះ ឬពីផ្ទះទៅកំពង់ផែសមុទ្រ។ អនុញ្ញាតិឲ្យយើងស្វែងរកដំណោះស្រាយ និងផ្លូវដ៏ល្អបំផុតសម្រាប់ការដឹកជញ្ជូនរបស់អ្នក។


ក្នុងចំណោមសេវាកម្មផ្ទាល់ជាច្រើន ក្រុមហ៊ុនរីនុសកម្ពុជាផ្តល់ជូននូវបុព្វលាភនៃការនាំចេញ និងនាំចូលតាមតាមផ្លូវច្រើនជាង ៥០ ជាមួយសេវាកម្មរួមគ្នាប្រចាំសប្តាហ៍មកពីអឺរ៉ុបទៅអូស្ត្រាលី និងត្រឡប់ទៅវិញ។ អ្នកជំនាញក្នុងស្រុក និងមានបទពិសោធន៍ជ្រៅជ្រះអនុញ្ញាតិឲ្យយើងផ្តល់ជូននូវដំណោះស្រាយសមស្របសម្រាប់រាល់តម្រូវការឧស្សាហកម្មផ្សេងៗ។ សេវាកម្មអតិថិជនប្រកបដោយទំនុកចិត្តរបស់យើងរួមមានការគាំទ្រទៅលើប្រតិបត្តិការ ២៤/៧ និងមានអ្នកទំនាក់ទំនងតែមួយដែលនឹងចូលរួមឆ្លើយសំណួរណាមួយពីការដឹកជញ្ជូន – រួមទាំងកិច្ចការមិនធម្មតាផងដែរ។

ដំណោះស្រាយដែលតម្រូវ និងច្របាច់បញ្ចូលគ្នារបស់យើង

  • សម្លៀកបំពាក់នៅលើដែកព្យួរ (GoH)
  • ផ្ទុកពេញកុងតឺន័រ (FCL), ផ្ទុកតិចជាងកុងតឺន័រ (LCL), បរិមាណបំបែកបានផ្តល់ឲ្យទៅកាន់ និងមកពីអឺរ៉ុប និងទីតាំងជាច្រើននៅអាស៊ី
  • ប្រអប់ LCL រួមគ្នាមកពីអឺរ៉ុបទៅកម្ពុជា និងត្រឡប់ទៅវិញតាមរយៈច្រកផ្លូវហ៊ីលដិន អាល្លឺម៉ង់ និងសឹង្ហបុរី។ បណ្តាញរបស់យើងនៅអឺរ៉ុបរួមមានដូចជាប្រទេស អាល្លឺម៉ង់ ច្រកភពអង់គ្លេស ស្គែនឌីណាវី (ន័រវេ ស៊ុយអែត ហ្វាំងឡង់ ដាណឺម៉ាក) ហូឡង់ បែលហ្ស៉ិក ស្វីហ្ស៉ឺឡែន អូទ្រីស និងអឺរ៉ុបភាគអាគ្នេយ៍ (ឆេក ស្លូវ៉ានី ហុងគ្រី ស្លូវ៉ាគី ប៉ូឡូញ ប៊ុលហ្គារី និងរ៉ូម៉ានី)
  • ប្រព័ន្ធតាមដានតាមអនឡាញសកលមានសុវត្ថិភាព និងអាចទុកចិត្តបាន
  • ឧបករណ៍គ្រប់គ្រងអាកាសធាតុ
  • ទំនិញគ្រោះថ្នាក់

គុណភាពដែលអ្នកអាចពឹងពាក់បាន

កម្មវិធីដឹកទំនិញស្នូលរបស់ក្រុមហ៊ុន រីនុសកម្ពុជា ផ្តល់ជូននូវពេលវេលាឆ្លងកាត់ដ៏ល្អបំផុតតាមដែលអាចធ្វើបាន កន្លែងទុកឥវ៉ាន់ និងសម្ភារៈឡូជីស្ទិកដែលមានក្រៅពីអត្ថប្រយោជន៍នៃការចំណាយសម្រាប់ការដឹកជញ្ជូន LCL របស់អតិថិជន។

 

ក្រុមហ៊ុន រីនុសកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនដឹកជញ្ជូនដែលខ្លួនពេញចិត្ត អនុញ្ញាតិឲ្យយើងផ្តល់ជូននូវកន្លែងទំនេរសម្រាប់ដាក់ទំនិញជាមួយនឹងតម្លៃប្រកួតប្រជែងបំផុត – សូម្បីតែនៅក្នុងរដូវកាលមមាញឹក។ បន្ថែមលើសពីនោះ ផែនការសុវត្ថិភាពរបស់អ្នកគឺត្រូវបានធានាតាមរយៈកាលវិភាគជាក់លាក់ជាមួយពេលវេលាចេញដំណើរជាក្រុមទាន់ពេលពីកំពង់ផែអឺរ៉ុបមកកាន់អាស៊ី។

 

add

អត្ថប្រយោជន៍នៃការផ្ញើ LCL របស់អ្នកជាមួយរីនុស

  • ការបង្កើតប្រសិទ្ធិភាពសង្វាក់ផ្គត់ផ្គង់ជាមួយការចេញដំណើរជាក់លាក់ និងពេលវេលាឆ្លងកាត់អាចទុកចិត្តបាន
  • សេវាកម្មសកលជាមួយតម្លៃមានការប្រកួតប្រជែង
  • ប្រតិបត្តិការចេញពីចំណុចកណ្តាល
  • សេវាកម្មច្រកផ្លូវរបស់ក្រុមហ៊ុនរីនុសកម្ពុជាគឺផ្តោតនៅក្នុងស្រុក និងជាសកល
  • គាំទ្រសម្រាប់ការបើកទីផ្សារថ្មីៗ
  • គាំទ្រប្រតិបត្តិការ ២៤/៧ – អ្នកជំនាញផ្នែកដឹកជញ្ជូននឹងជួយមើលថែរក្សាការដឹកជញ្ជូនរបស់អ្នក ដើម្បីឲ្យអ្នកអាចមើលថែអាជីវកម្មរបស់អ្នកបាន
  • ចំណុចទំនាក់ទំនងតែមួយ – អ្នកជំនាញដែលមានបទពិសោធន៍ ហិងគួរឲ្យទុកចិត្តនឹងទទួលខុសត្រូវក្នុងមួយគំរោង ហើយនឹងនៅជាមួយអ្នកគ្រប់ជំហាននៃការធ្វើដំណើរ
add

ពេលវេលាឆ្លងកាត់អាចទុកចិត្តបាន

ក្រុមហ៊ុន រីនុសកម្ពុជាផ្តល់ជូននូវសេវាកម្ម LCL អន្តរជាតិជាមួយនឹងតម្លៃប្រកួតប្រជែងបំផុត។ ដំណោះស្រាយពីចុងម្ខាងទៅចុងម្ខាងរបស់យើងនៅក្នុងបណ្តាញសកលធានាសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើនប្រសិទ្ធិភាពសម្រាប់ពេលវេលាឆ្លងកាត់។

ក្រៅពីនោះ ការពឹងផ្អែករបស់យើង និងប្រព័ន្ធបទបញ្ញតិធានាសម្រាប់ការចែកចាយទាន់ពេលវេលានៅតាមស្ថានីយ៍ផ្សេងៗ និងការមកដល់នៃការដឹកជញ្ជូននៅតាមកំពង់ផែសមុទ្រអឺរ៉ុបត្រូវបានបញ្ជូនតាមរថយន្តដឹកទំនិញ រថភ្លើង និងសាឡាងឆ្លងទឹកយ៉ាងឆាប់រហ័សមកពីមជ្ឃមណ្ឌលរបស់យើង។

 

យើងផ្តល់ជូននូវការធានាសម្រាប់កន្លែងទំនេរ និងកាលវិភាគនៃការជិះទូកក្តោងជាមួយនឹងទំនាក់ទំនងជិតស្និទជាមួយក្រុមហ៊ុនដឹកជញ្ជូនដែលពេញចិត្តដើម្បីធានានូវភាពគួរឲ្យទុកចិត្តបាន។

 

add

សេវាកម្មតម្លៃបន្ថែមរបស់យើងសម្រាប់ការដឹកទំនិញតាមសមុទ្រ