សេវាកម្មធ្វើផែនការគំរោងឡូជីស្ទិក និងការគ្រប់គ្រង

ក្រុមហ៊ុន រីនុសកម្ពុជាផ្តល់ជូននូវសេវាកម្មសម្រាប់គ្រប់គ្រងគំរោង និងប្រឹក្សាយោបល់ទូលំទូលាយដោយមានដំណោះស្រាយរួមបញ្ចូលគ្នាសម្រាប់គំរោង តំបន់ និងទំនិញរបស់អ្នក។ យើងអាចធ្វើផែនការ រៀបចំ និងគ្រប់គ្រងគំរោងនៅក្រៅប្រទេសចាប់ពីពេលចាប់ផ្តើមដល់ពេលបញ្ចប់ ដោយប្រើប្រាស់បុគ្គលិកជំនាញដែលមានបទពិសោធន៍អាជីពរបស់យើងជុំវិញពិភពលោក។

ដំណើរការរៀបចំផែនការរបស់យើងរួមមានដំណើរការវាយតម្លៃអំពីហានិភ័យដើម្បីកំណត់មុខវិជ្ជាសិក្សាជំនួសដោយសកម្មភាព និងគំរោងគ្រាអាសន្នដើម្បីធានាថាគំរោងដំណើរការទៅយ៉ាងរលូន។

 

keyboard_arrow_up
គ្មានគំរោងណាដែលធំពេកឬតូចពេក

គ្មានគំរោងណាដែលធំពេកឬតូចពេក

អ្នកជំនាញឡូជីស្ទិកគំរោងរបស់យើងមានបទពិសោធន៍ជាង ៣០ឆ្នាំដោយបានដោះស្រាយគំរោងធំ ទំនិញធុនធ្ងន់ និងជាសកល។ ក្រុមការងារគំរោងដែលខិតខំប្រឹងប្រែង និងរហ័សរហួនរបស់ក្រុមហ៊ុនរីនុសនឹងធ្វើការកែតម្រូវទៅតាមស៊ីណារីយ៉ូគំរោងដែលមានការប្រែប្រួលជានិច្ច។ យើងផ្តល់ជូននូវសេវាកម្មទៅតាមតម្រូវការរបស់អតិថិជនរបស់យើងសម្រាប់ការធ្វើផែនការគំរោង និងការអនុវត្តឲ្យកាន់តែមានភាពប្រសើរឡើង។

សេវាកម្មផ្តល់យោបល់ និងធ្វើផែនការរបស់យើង

ការអនុវត្តគំរោងឡូជីស្ទិកពឹងផ្អែកទៅលើការទំនាក់ទំនងស៊ីជម្រៅ។ ទោះជាយ៉ាងណា គ្មានអ្វីដែលនឹងដំណើរការល្អនោះទេបើគ្មានការងារធ្វើផែនការសម្រាប់រយៈពេលយូរ។ ហេតុដូច្នេះហើយបានជាគេត្រូវធ្វើការដោយឯករាជ្យជាមួយគ្នាដើម្បីបង្កើតឡើងនូវខ្សៃសង្វាក់ឡូជីស្ទិកដែលមានប្រសិទ្ធភាព។

 

យើងធ្វើការវិភាគជាមួយអ្នកនៅក្នុងដំណាក់កាលដំបូងដើម្បីពិភាក្សាគ្នាអំពីទិដ្ឋភាពទាំងឡាយនៃបញ្ហាប្រឈមសម្រាប់ការដឹកជញ្ជូនដែលមានស្រាប់ណាមួយ។ សមាជិកក្រុមឡូជីស្ទិកនៃគំរោងរបស់អ្នកពិតជាមានឆន្ទៈដើម្បីពិភាក្សាគ្នាអំពីវានៅក្នុងបរិវេណអាជីវកម្មរបស់អ្នកដើម្បីទទួលគំនិតសម្រាប់កិច្ចការដែលមាននៅក្នុងដៃ។ យើងនឹងធ្វើការវិភាគទៅលើគុណសម្បត្តិ និងគុណវិបត្តិនៃជម្រើសផ្សេងៗជាមួយអ្នក។

 

ចាប់ពីម៉ាយ៍ទីមួយដល់ម៉ាយ៍ចុងក្រោយបង្អស់ វាពិតជាចាំបាច់ណាស់ដែលត្រូវយកព័ត៌មានលម្អិតជាច្រើនមកធ្វើការពិចារណាដើម្បីរៀបចំផែនការគំោរោងឲ្យមានប្រសិទ្ធភាព។ វិធីសាស្ត្រគ្រប់ជ្រុងជ្រោយទាំងអស់នេះអាចនឹងហួសពីដំណាក់កាលនៃការដំបូងៗនៅក្នុងអាជីវកម្មដឹកជញ្ជូន។ ពេលខ្លះវាមានភាពចាំបាច់ក្នុងការពិចារណាទៅលើបញ្ហាឡូជីស្ទិកសូម្បីតែមុនពេលផលិតទំនិញធំៗ និងធ្ងន់ៗ។ ជាញឹកញាប់វាអាចធ្វើទៅបានក្នុងការកែប្រែវាដើម្បីធ្វើឲ្យប្រតិបត្តិការនៃការដឹកជញ្ជូនមានភាពងាយស្រួលដោយមិនមានការបាត់បង់មុខងារណាមួយនៅក្នុងអង្គភាព។ សេវាកម្មផ្តល់ប្រឹក្សាយោបល់របស់យើងជួយអ្នកឲ្យធ្វើការកាត់បន្ថយចំណាយឡូជីស្ទិករបស់អ្នក។

 

ប្រភពទំនាក់ទំនងតែមួយ

តាមរយៈបណ្តាញមជ្ឃមណ្ឌលពានិជ្ជកម្មដ៏ធំនៅក្នុងក្រុមហ៊ុនរីនុស យើងអាចបំពេញនូវតម្រូវការផែនការជាក់លាក់សម្រាប់ខ្សែសង្វាក់គំរោងឡូជីស្ទិករបស់អតិថិជនម្នាក់ៗបាន។ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់យើងជាមួយដៃគូជាច្រើននៅក្រៅក្រុមហ៊ុន រីនុសកម្ពុជា ផ្តល់ឲ្យយើងនូវភាពបត់បែនបន្ថែម។ ទន្ទឹមនឹងនេះដែរ យើងរៀបចំគំរោងទាំងមូលធ្វើជាចំណុចទំនាក់ទំនងតែមួយ គ្រប់គ្រងមនុស្សទាំងអស់ដែលពាក់ព័ន្ធជំនួសអ្នកក្នុងអំឡុងពេលនៃដំណាក់កាលធ្វើផែនការ និងស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង បើទោះបីជាគំរោងមានលក្ខណៈស្មុគស្មាញយ៉ាងណាក៏ដោយ។

 

add

ការគ្រប់គ្រងគុណភាព

ការគ្រប់គ្រងគុណភាពគឺជាដំណើរការស្នូលមួយនៃឧស្សាហកម្មសព្វថ្ងៃនេះ។ ចំណេះដឹងអំពីហានិភ័យដែលត្រូវបានរំពឹងទុក និងការអភិវឌ្ឍន៍នីតិវិធី និងវិធីសាស្ត្រដើម្បីរក្សាទុកនូវហានិភ័យទាំងនេះឲ្យមានកម្រិតទាបបំផុតតាមដែលអាចធ្វើទៅបានគឺពិតជាមានសារៈសំខាន់សម្រាប់ការបង្កើតនូវការដឹកជញ្ជូនមួយដែលមានសុវត្ថិភាព និងប្រសិទ្ធិភាព។ ដំណើរការដែលខិតចូលជិតគ្នាជាសកល និងការបង្កើនប្រសិទ្ធភាពជាបន្តបន្ទាប់នៃលំហូរការងារដើម្បីធានាឲ្យបាននូវគុណភាពខ្ពស់បំផុតនៅក្នុងប្រតិបត្តិការ។

add

បទពិសោធន៍ច្រើនជាង ៣០ឆ្នាំ

ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ ក្រុមហ៊ុន រីនុសកម្ពុជា ធ្វើការដឹកទំនិញក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់តាមសមុទ្រ ផ្លូវអាកាស និងតាមដីគោក។ យើងរក្សានូវទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ និងផ្តល់ជូនអ្នកនូវអត្រាដឹកជញ្ជូនប្រកបដោយការប្រកួតប្រជែងសម្រាប់សេវាកម្មគ្រោងទុកជាមុនដើម្បីបំពេញទៅតាមតម្រូវការជាក់លាក់របស់អ្នក។ បណ្តាញរបស់យើងក៏រួមបញ្ចូលផងដែរនូវក្រុមហ៊ុនតូចៗ និងក្រុមហ៊ុនដឹកជញ្ជូនដែលមានមធ្យោបាយដឹកជញ្ជូនពិសេសសម្រាប់ទំនិញធុនធ្ងន់មិនធម្មតា។ វិធីសាស្ត្រនេះអនុញ្ញាតិឲ្យយើងបញ្ចូលគ្នាមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យ។

add

តើមានសំណួរ?

ការលក់ផ្ទាល់ខ្លួន ឬអ្នកទំនាក់ទំនងសំខាន់សម្រាប់ប្រតិបត្តិការជាកលាក់នឹងជួយអ្នកសម្រាប់រាល់ព័ត៌មានចាំបាច់ទាំងអស់។

ទំនាក់ទំនង!
ស្វែងយល់បន្ថែមអំពីការអនុវត្តរបស់យើង
ស្វែងយល់បន្ថែមអំពីការអនុវត្តរបស់យើង

ស្វែងយល់បន្ថែមអំពីការអនុវត្តរបស់យើង

ករណីសិក្សាអំពីដំណោះស្រាយសាខារបស់យើង

ស្វែងយល់បន្ថែមទៀត!