គម្រោងវិស្វកម្មឡូជីស្ទិក និងប្រឹក្សាយោបល់

វិស្វកម្មដឹកជញ្ជូនរួមបញ្ចូលជាមួយនឹងការរៀបចំផែនការទុកជាមុន និងការគាំទ្រនៅនឹងកន្លែងដើម្បីធានានូវការអនុវត្តគម្រោងឲ្យបានល្អឥតខ្ចោះ – បើទោះបីជាកាលៈទេសៈមានការផ្លាស់ប្តូរភ្លាមៗយ៉ាងណាក៏ដោយ។ ជាមួយនឹងការធ្វើផែនការទុកជាមុន និងការអនុវត្តគំរោង យើងអាចជៀសវាងពីហានិភ័យ និងកាត់បន្ថយចំណាយសម្រាប់ការដឹកជញ្ជូនរបស់អ្នក។

keyboard_arrow_up
អ្នកជំនាញត្រឹមត្រូវសម្រាប់គ្រប់ស្ថានការណ៍

អ្នកជំនាញត្រឹមត្រូវសម្រាប់គ្រប់ស្ថានការណ៍

ជាមួយនឹងភាពស្មុគស្មាញ និងភាពចម្រុះនៅក្នុងឧស្សាហកម្មរបស់យើង យើងជួលបុគ្គលិកដែលល្អបំផុតដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នក។ យើងនឹងធានាឲ្យបាននូវភាពសមស្របសម្រាប់វិស្វកម្មដឹកជញ្ជូនមុនពេលឲ្យពួកគេទៅធ្វើការលើគំរោងរបស់អ្នក។ ការសម្រេចចិត្តត្រឹមត្រូវនៅពេលមានបញ្ហាបញ្ហាកើតឡើងត្រូវការអ្នកជំនាញសម្រាប់ស្ថានភាព និងទំនិញនោះ។ ពីអ្នកជំនាញប្រតិបត្តិការផ្នែកធារាសាស្ត្រកលាយទៅជាប្រធានកំពង់ផែលើកដាក់ធុនធ្ងន់ យើងអាចគ្រប់ដណ្តប់បានគ្រប់ទិដ្ឋភាពទាំងអស់លើគ្រប់គំរោងទំនិញទាំងអស់។ ក្រៅពីបទពិសោធន៍វិស្វកម្មដឹកជញ្ជូនជាច្រើនទស្សវត្សរ៍កន្លងមក យើងមានចំណេះដឹងគ្រប់គ្រាន់អំពីបញ្ហាប្រឈមនានានៃពានិជ្ជកម្ម។

ជម្រើសរបស់យើងសម្រាប់សេវាកម្មវិស្វកម្ម និងការប្រឹក្សាយោបល់

ធានាសុវត្ថិភាព និងការដឹកជញ្ជូនអាចធ្វើទៅបាន

ការសិក្សាអាចធ្វើទៅបាន

 

យើងធ្វើការវាយតម្លៃដើម្បីកំណត់ភាពសមស្របសម្រាប់ការដឹកជញ្ជូនទំនិញជាក់លាក់ វិធីដែលអាចធ្វើការដឹកជញ្ជូនទៅបាន វិមាត្រទំនិញជាអតិបរិមា និងទម្ងន់សម្រាប់ការដឹកជញ្ជូននៅតាមផលូវជាក់លាក់មួយ។

 

ការសិក្សាធ្វើការជូនដំណឹងដល់អ្នកដឹកជញ្ជូនអំពីហានិភ័យ និងបញ្ហាប្រឈមនៃការដឹកជញ្ជូនដែលរំពឹងទុកថាកើតមានឡើង។ ហានិភ័យ និងបញ្ហាប្រឈមរួមមានទាំងទម្ងន់ ឬវិមាត្រខុសប្រក្រតី ឬនៅតំបន់ដាច់ស្រយាល។

 

តាមធម្មតាវាត្រូវបានអនុវត្តនៅក្នុងដំណាក់កាលដំបូង លទ្ធផលក៏អាចធ្វើឲ្យមានឥទ្ធិពលទៅលើការរចនាទំនិញចុងក្រោយ ឬវិធីសាស្ត្រដឹកជញ្ជូនផងដែរ។ 

 

ការប្រឹក្សាយោបល់ដឹកជញ្ជូន

 

ក្រុមហ៊ុន រីនុសកម្ពុជា គាំទ្រនៅក្នុងអំឡុងពេលនៃការសាងសង់ – វាយតម្លៃទៅលើលទ្ធភាពនៃការលើក និងការចងភ្ជាប់សម្រាប់ទំនិញនៅដំណាក់កាលដំបូង។ យើងក៏ធ្វើការវិភាគផងដែរអំពីតម្រូវការអប្បបរិមារបស់នាវា ដងស្ទូច ឬសណ្តោង និងបង្កើតឲ្យមានគំនិតសម្រាប់ការដឹកជញ្ជូនជំនួស។

 

សេចក្តីថ្លែងអំពីវិធីសាស្ត្រ

 

យើងចងក្រង និងផ្ទៀងផ្ទាត់សេចក្តីថ្លែងអំពីវិធីសាស្ត្រសម្រាប់ប្រភេទផ្សេងៗនៃប្រតិបត្តិការ។

 

សេចក្តីថ្លែងអំពីវិធីសាស្ត្រគឺជាឯកសារដែលមានរចនាសម្ព័ន្ធសម្រាប់បង្ហាញពីការដឹកជញ្ជូនទាំងស្រុង (ឬផ្នែកខ្លះរបស់វា) នៅក្នុងសៀវភៅណែនាំជាជំហានៗ។ ឧទាហរណ៍ វាមានការរៀបចំលើកឡើង សុវត្ថិភាពទំនិញ ការវាយតម្លៃហានិភ័យ និងឯកសារផ្សេងៗទៀត។ វាត្រូវបានគេស្គាល់ផងដែរថាជា “សៀវភៅណែនាំប្រតិបត្តិការ”។

 

ការគ្រប់គ្រងគុណភាព

 

គិតមកដល់ពេលនេះ ការគ្រប់គ្រងគុណភាពគឺជាដំណើរការស្នូលនៃឧស្សាហកម្មគំរោងឡូជីស្ទិក។ ចំណេះដឹងដើម្បីប្រមើលទៅលើហានិភ័យ បង្កើតនីតិវិធី ហើយហានិភ័យទាបគឺពិតជាសំខាន់ណាស់សម្រាប់បង្កើតការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ 

 

ធ្វើផែនការដឹកជញ្ជូនល្អបំផុតសម្រាប់កប៉ាល់ និងទំនិញ

ផែនការស្តុកទុក

 

តាមសំណើររបស់អ្នក ក្រុមហ៊ុន រីនុសកម្ពុជា បង្កើតឲ្យមានជាផែនការស្តុកទុកបឋមសម្រាប់ការដឹកជញ្ជូនរបស់អ្នក។ ផែនការស្តុកទុកផ្តល់ឲ្យនូវទិដ្ឋភាពទូទៅនៃទំនិញរបស់អ្នកនៅលើនាវា និងទីតាំងសម្រាប់ការស្តុកទុក។ វាក៏បង្ហាញអំពីទិដ្ឋភាពផ្សេងគ្នា និងជាន់របស់នាវារួមជាមួយនឹងព័ត៌មានអំពីទំនិញ និងចម្ងាយដងស្ទូចឈោងដល់ផងដែរ។ 

 

ការរៀបចំលើក

 

ការរៀបចំលើកគឺជារូបភាពបង្ហាញអំពីការលើកដែលបានគ្រោងទុក។ វាផ្តល់ឲ្យនូវនីតិវិធីដែលបានគ្រោងទុកជាមួយនឹងព័ត៌មានលម្អិតមានដូចជាចម្ងាយដែលឈោងទៅដល់ ឧបករណ៍សម្រាប់លើកស្ទូច ចំនួនដងស្ទូច និងការផ្ទុកនៅលើទំពក់មួយៗ។ គេក៏ធ្វើការវាយតម្លៃទៅលើចំណុចមិនចំកណ្តាល COG (ចំណុចកណ្តាលនៃទំនាញ) និងកម្ពស់សម្រាប់លើក។

 

ការរៀបចំចងភ្ជាប់

 

ការបង្ហាញ និងការគណនាអំពីតម្រូវការដើម្បីធ្វើឲ្យទូទំនិញមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ និងទំនិញជាក់លាក់។

 

ការបង្ហាញមានកម្លាំងសម្រាប់សម្តែង ការចងភ្ជាប់ សម្ភារៈ វិធីសាស្ត្រ ច្បាប់ និងបទបញ្ញតិជាច្រើនទៀត។

 

ការក្លែងធ្វើដងស្ទូច និងសណ្តោង

 

ឧទាហរណ៍ ទាំងនេះគឺជាការបង្ហាញជាជំហានៗ ចំពោះការប្រតិបត្តិការផ្ទុក ឬបង្វិលរម៉កសណ្តោងលើពីទំហំ (OOG) របស់ទូផ្ទុកទំនិញ។

 

ការរៀបចំចូលចត

 

ការរៀបចំចូលចត និងការវិភាគការចូលចតគឺជាការសិក្សាអំពីវិធីសាស្ត្រ និងប្រតិបត្តិការនៃការចូលចត ឧ. សម្រាប់ ប្រតិបត្តិការ RoRo (រមៀលឡើង / រមៀលចុះ) ឬជើងហោះហើរពិសេសដើម្បីបង្ហាញពីការរៀបចំខ្សែពួរដែលបានគ្រោងទុក និងទីតាំងសាឡាង ឬនាវានៅកំពុងផែ ឬក្នុងអំឡុងពេលប្រតិបត្តិការពីកប៉ាល់មួយទៅកប៉ាល់មួយទៀត។

 

រួមបញ្ចូលទាំងរបាយការណ៍ផ្សាយផ្ទាល់

ប្រធានកំពង់ផែ

 

ប្រធានកំពង់ផែ ឬអ្នកគ្រប់គ្រងទំនិញ/អ្នកគ្រប់គ្រង គឺជាអ្នកប្រឹក្សាយោបល់ម្នាក់ឲ្យមេ/ប្រធាន។ ក្នុងនាមជាអ្នកជំនាញសម្រាប់ទំនិញ និងរៀបរាប់ដោយសង្ខេបអំពីការផ្ទុកដែលត្រូវបានរំពឹងទុក ពួកគេនឹងគាំទ្រដល់នាវិករបស់នាវាក្នុងអំឡុងពេលផ្ទុក/ដាក់ចុះ និងធានាសុវត្ថិភាពទំនិញតាមរយៈជំនាញរបស់ពួកគេ។

 

អ្នកប្រតិបត្តិការនៅទីតាំង

 

អ្នកប្រតិបត្តិការនៅនឹងកន្លែងមានវត្តមាននៅកន្លែងផ្ទុកឡើង ទម្លាក់ចុះ និងការរៀបចំទំនិញក្នុងពេលមានគំរោង។

 

ក្រៅពីទទួលខុសត្រូវទៅលើវិស្វកម្មដឹកជញ្ជូន ពួកគេក៏នឹងមានតួនាទីសម្របសម្រួលការដឹកជញ្ជូន រក្សាទុក និងដាក់ទំនិញចុះទៅតាមកាលវិភាគរបស់អតិថិជនផងដែរ។

 

អ្នកប្រតិបត្តិការរម៉កសណ្តោង

 

អ្នកប្រតិបត្តិការរម៉កសណ្តោងត្រូវដំណើរការរម៉កសណ្តោងដោយខ្លួនឯង ឬគ្រប់គ្រងខ្សែអ័ក្ស និងជលគតិវិជ្ជាទៅលើរម៉កសណ្តោងមានអ័ក្សច្រើន។ វាមានវត្តមាននៅក្នុងអំឡុងពេលនៃការដឹកជញ្ជូនដែលស្មុគស្មាញ ឬតម្រូវការនៅកន្លែងការងារពិសេស និងទទួលខុសត្រូវទៅលើការផ្ទុកឡើង/ទម្លាក់ចុះរបស់រម៉កសណ្តោងជលគតិវិជ្ជា។

 

ការស្ទង់មតិទៅលើផ្លូវ

 

ការស្ទង់មតិទៅលើផ្លូវមានគោលបំណងបង្កើតជាផ្លូវមួយសម្រាប់គោលគំនិតនៃការដឹកជញ្ជូនដោយពិចារណាទៅលើស្ពាន ខ្សែភ្លើងនៅពីលើ និងឧបសគ្គនានាមុនពេលធ្វើការដឹកជញ្ជូនជាក់ស្តែង។ វាក៏មានរួមបញ្ជូលជាមួយផងដែរសម្រាប់ការបើកវិទ្យុនៅតាមផ្លូវ និងតាមដានការធ្វើដំណើរដើម្បីត្រួតពិនិត្យ និងកត់ត្រាឯកសារដឹកជញ្ជូន។

 

ការផ្ទុក / ការដកការស្ទង់មតិ

 

ទាំងនេះពាក់ព័ន្ធជាមួយនឹងការចូលរួមនៅក្នុងនាវា ឬកន្លែងធ្វើការដើម្បីធ្វើការផ្ទៀងផ្ទាត់ និងធានាការអនុវត្តដែលល្អបំផុតសម្រាប់ប្រតិបត្តិការ។ អ្នកជំនាញរបស់យើងនឹងធ្វើការកត់ត្រាអំពីដំណើរ ឬចូលរួមដើម្បីផ្តល់ឲ្យនូវការដឹកជញ្ជូនប្រកបដោយភាពរលូន ឆាប់រហ័ស និងមានសុវត្ថិភាពជាមួយការកាត់បន្ថយហានិភ័យកម្រិតអប្បបរិមា។

 

ការស្ទង់មតិផ្ទុកជាមុន

 

ការស្ទង់មតិនេះវាយតម្លៃទៅលើលក្ខខ័ណ្ឌ និងការវេចខ្ចប់ទំនិញមុនពេលផ្ទុក ឧ. ទទួលបានព័ត៌មានអំពីការដាក់ពីលើគ្នាបាន / កន្លែងស្តុកទុកដែលខូចមុនពេលផ្ទុក ឬរៀបចំរបាយការណ៍លក្ខខ័ណ្ឌប្រសិនបើមានតម្រូវការចាំបាច់ពីភាគីពាក់ព័ន្ឌណាមួយ។

 

ការស្ទង់មតិអំពីការខូចខាត

 

ការស្ទង់មតិអំពីការខូចខាតធ្វើការវិភាគទៅលើភាពពេញលេញទៅលើគំរោងទំនិញដែលខូចខាតក្រោយពេលមានគ្រោះថ្នាក់កើតឡើង។

 

របាយការណ៍ចុងក្រោយមានឯកសារលម្អិត និងផ្តល់ឲ្យពីអ្នកជំនាញ។

 

ទំនាក់ទំនង និងសហការជាមួយរីនុស

ជាមួយឧបករណ៍ទំនើបរបស់យើង អ្នកអាចូលរួមជាមួយក្រុមៈ

  • មានតម្លាភាពសម្រាប់អ្នកចូលរួមទាំងអស់
  • បង្កើតគំនិតរួមគ្នា ឬគ្រាន់តែអានអំពីវឌ្ឍនភាពចុងក្រោយបង្អស់
  • ព័ត៌មានផ្សាយផ្ទាល់តាមអនឡាញអំពីស្ថានភាពគំរោង
  • ទិដ្ឋភាពទូទៅនៃបុគ្គលដែលធ្វើការទៅលើកិច្ចការនីមួយៗ
  • ជជែគជាមួយ ហៅទូរសព្ទ ឬផ្ញើអ៊ីម៉ែលមកយើងខ្ញុំ / អ្នកធ្វើការឯករាជ្យ
  • តាមដានប្រវត្តិទំនាក់ទំនងទាំងស្រុងរបស់គំរោង
  • ឯកសារទាំងអស់នៅក្នុងគំរោង
  • វ៉ិបសាយគំរោងបង្ហាញព័ត៌មានពាក់ព័ន្ធទាំងអស់គ្រាន់តែមួយក្រឡេក
  • ចូលប្រើប្រាស់បានតាមរយៈកម្មវិធីបើកអ៊ីនធឺណិត ឬទូរសព្ទដៃរបស់អ្នក
add

របាយការណ៍ផ្សាយផ្ទាល់សម្រាប់ភាពងាយស្រួល

ជាមួយគំរោងដែលកាន់តែមានភាពស្មុគស្មាញ ព័ត៌មានអំពីស្ថានភាព និងការដោះស្រាយចំពោះការដឹកជញ្ជូនគឺមានសារៈសំខាន់សម្រាប់គ្រប់ភាគីទាំងអស់។ ក្រុមហ៊ុន រីនុស បានបង្កើតជាឧបករណ៍របាយការណ៍ដើម្បីផ្តល់ព័ត៌មានដល់អ្នកក្នុងអំឡុងពេលផ្ទុកចេញតាមរយៈកំណត់សម្គាល់ និងរូបភាពដែលថតដោយអ្នកជំនាញរបស់យើង។ សេវាកម្មរបាយការណ៍ផ្សាយផ្ទាល់របស់យើងសម្រាប់អ្នកចូលរួមទាំងអស់ ចាប់ពីប្រធានកំពង់ផែ អ្នកចូលរួមនៅនឹងកន្លែង និងផ្លូវដែលចូលរួមរហូតដល់ការស្ទង់មតិអំពីផ្លូវ ការរៀបចំផ្ទុក ឬការស្ទង់មតិអំពីការខូចខាត។

add

ការដឹកជញ្ជូនស្ថិតក្រោមម៉ាកសញ្ញារបស់អ្នក

សេវាកម្ម និងឯកសារទាំងអស់ដែលយើងបង្កើតឡើងអាចចេញជាមួយនឹងនិមិត្តសញ្ញរបស់អ្នក នៅក្នុងការរចនាសម្រាប់សាជីវកម្មរបស់អ្នក។

  • ដៃគូផ្តាច់មុខ ឬស្លាកសញ្ញាពណ៌សៈ លក់សេវាកម្មរបស់យើងធ្វើជាសេវាកម្មរបស់អ្នក
  • ក្នុងនាមជាដៃគូផ្តាច់មុខ យើងធ្វើការជាមួយនិមិត្តសញ្ញា និងការរចនារបស់យើង បង្ហាញវាជានិមិត្តសញ្ញាបន្ទាប់
  • ក្នុងនាមជាសេវាកម្មពិសេសតែមួយ អ្នកអាចប្រើប្រាស់សេវាកម្មរបស់យើងបានជាមួយ CD / CI ផ្ទាល់ខ្លួនរបស់អ្នក
  • មានតម្លៃភាពពេញលេញ
  • មានទំនុកចិត្ត និងអព្យាក្រឹតភាព
add

តើមានសំណួរ?

ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកនឹងជួយដល់អ្នកជាមួយនឹងព័ត៌មានទាំងអស់ទាក់ទងទៅនឹងវិស្វកម្មដឹកជញ្ជូន និងការស្ទង់មតិ និងអាចជួយអ្នកសម្រាប់ការសាកសួរព័ត៌មានរបស់អ្នក។

ទំនាក់ទំនង!
ស្វែងយល់បន្ថែមអំពីការអនុវត្តរបស់យើង
ស្វែងយល់បន្ថែមអំពីការអនុវត្តរបស់យើង

ស្វែងយល់បន្ថែមអំពីការអនុវត្តរបស់យើង

ករណីសិក្សាអំពីដំណោះស្រាយសាខារបស់យើង

ស្វែងយល់បន្ថែមទៀត!