Rhenusមានប្រព័ន្ធគ្រប់គ្រងទំនើបរថយន្ត Rhenusមានប្រព័ន្ធគ្រប់គ្រងទំនើបរថយន្ត

ដំណោះស្រាយការដឹកជញ្ជូនជាក្រុមសម្រាប់អ្នក

ទំនិញជាក្រុមរួមមានបរិមាណដឹកជញ្ជូនតូចដែលត្រូវបានប្រមូលដោយរថយន្តដឹក និងរថយន្តដឹកទំនិញមានដំបូល។ ក្រោយពេលទំនិញមកដល់មជ្ឃមណ្ឌលឡូជីស្ទិក ក្រុមហ៊ុនរីនុសប្រមូលរួមនូវការដឹកជញ្ជូនជាច្រើនមកដាក់នៅក្នុងរថយន្តដឹកទំនិញធំមុនពេលដឹកជញ្ជូនវាទៅកាន់គោលដៅស្របតាមកាលវិភាគចេញដំណើរ និងរៀបចំឲ្យមានការចែកចាយទៅកាន់ម៉ាយ៍ចុងក្រោយទៅកាន់ចំណុចប្រើប្រាស់។

ការចែកចាយជាក្រុមពីក្រុមហ៊ុនរីនុសមានភាពសមរម្យជាងសម្រាប់ទំនិញមានទំហំតូចៗ។ វាក៏មានប្រសិទ្ធភាពចំណាយផងដែរដោយសារតែវាកាត់បន្ថយចំណាយនៃការដឹកជញ្ជូនដោយសារការដាក់ទំនិញរួមគ្នា។

keyboard_arrow_up
ដៃគូអ្នកសម្រាប់ដឹកជញ្ជូនក្រុម។

ដៃគូអ្នកសម្រាប់ដឹកជញ្ជូនក្រុម។

យើងធ្វើការដឹកជញ្ជូនជាក្រុមតាមរយៈការប្រើប្រាស់បណ្តាញឡូជីស្ទិកនៅអឺរ៉ុបរបស់យើង។ ជាមួយទីតាំងរបស់ក្រុមហ៊ុនរីនុសនៅទូទាំងប្រទេសជាច្រើនក៏ដូចជាដៃគូនានានៅក្នុងស្រុក យើងផ្តល់ជូននូវការចែកចាយពីផ្ទះទៅផ្ទះជាមួយពេលវេលាដឹកជញ្ជូនដែលល្អប្រសើរ។ ការចែករំលែករថយន្តដឹកទំនិញជាមួយអតិថិជនផ្សេងទៀតក៏មានន័យថាចែករំលែកថ្លៃចំណាយផងដែរ – ហេតុនេះហើយបានជាការដឹកជញ្ចូនលក្ខណៈជាក្រុមគឺតែងតែជាជម្រើសសន្សំសម្ចៃមានប្រសិទ្ធភាពបំផុតផងដែរសម្រាប់ការដឹកជញ្ជូនតូចៗ។

ការចែកចាយទំនិញជាមួយនឹងសេវាជាក្រុមស្នូលរបស់យើង

សម្រាប់ទំនិញជាក្រុមរបស់អ្នក យើងផ្តល់ជូននូវសេវាកម្មស្នូលចំនួនបីៈ រីនុសល្អដាច់គេ រីនុសប្រសើរ និងរីនុសទាក់ទាញ។ សេវាកម្មឡូជីស្ទិកទាំងនេះរួមបញ្ចូលទាំងគំនិតនៃការដឹកជញ្ជូនតាមផ្លូវប្រកបដោយប្រសិទ្ធភាពជាមួយនឹងការគ្របដណ្តប់នៅទូទាំងអឺរ៉ុបសម្រាប់ការដឹកជញ្ជូនជាក្រុមដោយមានមូលដ្ឋានចេញដំណើរផ្ទាល់ និងទៀងទាត់ជាមួយពេលវេលានាំមុខដែលទុកចិត្តបាន។

 

ផលិតផលជាក្រុមស្នូលរបស់យើង

slide 1 to 3 of 3

ដៃគូរបស់អ្នកសម្រាប់ការដឹកជញ្ជូនជាក្រុម

អត្ថប្រយោជន៍នៃការជ្រើសរើសយកសេវាកម្មជាក្រុមពីរីនុស

  • បណ្តាញពង្រីកជាមួយទីតាំងផ្ទាល់ខ្លួន និងដៃគូរយៈពេលវែង
  • ខ្សែធម្មតាទៅកាន់មជ្ឃមណ្ឌលឧស្សាហកម្មនៅទូទាំងអឺរ៉ុបជាមួយការចេញដំណើរញឹកញាប់
  • ការចំណាយមានប្រសិទ្ធភាពដោយសារការរួមគ្នា និងការបំបែក
add

គុណភាពខ្ពស់ និងការមើលឃើញខ្សែសង្វាក់ផ្គត់ផ្គង់

  • ទិដ្ឋភាពទូទៅពេញលេញ និងគ្រប់គ្រងទៅលើការដឹកជញ្ជូនរបស់អ្នកជាមួយឧបករណ៍តាមអនឡាញងាយស្រួលសម្រាប់អតិថិជនរបស់យើង
  • មើលឃើញខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញចាប់ពីការប្រមូលរហូតដល់ការចែកចាយ
  • ងាយស្រួលតាមដានតាមរយៈដំណោះស្រាយ IT ដែលមិនប្រើក្រដាស
  • វិញ្ញាបនប័ត្របញ្ជាក់គុណភាពខ និងស្តង់ដារសុវត្ថិភាពខ្ពស់បំផុត
add

ការចែកចាយទំនិញរបស់អ្នកទាន់ពេលវេលា

  • ការតភ្ជាប់រហ័សតាមរយៈការចេញដំណើរផ្ទាល់ប្រចាំសប្តាហ៍ និងប្រចាំថ្ងៃ
  • បង្កើនប្រសិទ្ធភាពតាមដងផ្លូវសម្រាប់ការដឹកជញ្ជូនរបស់អ្នកចំពោះពេលវេលាឆ្លងកាត់មានលក្ខណៈថេរ និងអាចទុកចិតបាន
  • ដឹងពីរបៀបជម្រះគយអន្តរជាតិដើម្បីធានាថាការចែកចាយទំនិញការដឹកជញ្ជូនរបស់អ្នកទាន់ពេលវេលា
add